វិធីធ្វើជីធម្មជាតិ ដោយខ្លួនឯង ចំណាយតិច 30ថ្ងៃបានប្រើប្រាស់..
- recruitment smartjobs
- Apr 25, 2022
- 1 min read

សួរស្តី វិធីធ្វើជីធម្មជាតិ ដោយខ្លួនឯង ចំណាយតិច 30ថ្ងៃបានប្រើប្រាស់..
-ផ្លែឈើទុំល្អ ម្នាស់ទុំ ល្ពៅទុំ ចេកទុំ ល្ហុងទុំ ឬផ្លែឈើទុំផ្សេងៗ
-សម្រាប់បាញ់លើស្លឹក ដី ដើម គល់ ដំណាំគ្រប់ប្រភេទ ពេល ផ្កា ផ្លែរ បាន ពីព្រោះវិធីផ្សំនេះសម្បូទៅដោយ.K"ប៉ូតាស្យូមខ្ពស់ បានមកពីផ្លែឈើទុំ ធ្វើផ្លែឈើមានរស់ជាតិឆ្ងាញ់ តាមបែបធម្មជាតិ ផ្លែររូបរាងតាមពូជ ។
-និងបាញ់បំប៉ន អំឡុងពេលចាប់ផ្ដើម ចេញត្រួយ ផងដែរ ..។
-របៀបលាយរូបមន្ត ចំណុះលីត្រ
កាត់ផ្លែឈើទុំជាចំណិត 15kg ស្ករងូរ 10L មេEM 1L ទឹកស្អាតហាលថ្ងៃ8 ទៅ 10ម៉ោង ។
-ដាក់វត្ថុផ្សំចូលក្នុងធុងចំណុះ100L រួចចាក់ទឹកចូលបន្តិច កូចូលគ្នាឲសព្វល្អ រួចចាក់ទឹកស្អាតនោះ ចូលឲពេញធុង ក្រោយមក កូឲសព្វម្ដងទៀត សឹមយើងគ្របវាទុក ដោយរក្សាវាទុកកន្លែងត្រជាក់ និងសីតុណ្ហភាពពន្លឺល្មម រៀងរាល់1ថ្ងៃកូវាម្ដង រយៈពេល30ថ្ងៃ អាចប្រើបានហើយ ។
-វិធីប្រើ
ជីទឹកចម្រាញ់រួច ចំណុះ1L លាយទឹក100L ឬ 200cc ទឹក20L 25L បាញ់ស្លឹក ដី ដើម គល់ មិនប៉ះពាល់សុខភាព
Comments